សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងអាចបង្ករជាមហន្តរាយធ្ងន់ធ្ងរជាងការរាតត្បាត នៃជំងឺកូវីដ១៩ទៅទៀត ប្រសិនបើមិនប្រញាប់បញ្ចប់វាទេ

(កណ្តាល)៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងអាចបង្ករជាមហន្តរាយធ្ងន់ធ្ងរជាងការរាតត្បាត នៃជំងឺកូវីដ១៩ទៅទៀត ប្រសិនបើមិនប្រញាប់បញ្ចប់វាទេ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រឿងនេះមិនមែនជារឿងលេងសើចទេ ជីវិតមនុស្សនៅលើពិភពលោកនេះ ហើយឥលូវនេះចលាចលដល់ស្រុកខ្មែរ ចលាចលរឿងសាំងឡើងថ្លៃនឹង គ្មានននណាគេចរួចទេ ថាអាកូវីដទៅអត់មានមនុស្សគេចរួច ប៉ុន្តែកូវីដ១៩ វាមហន្តរាយស្ទើតែ តិចជាង អាឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី និងអ៊ុនក្រែនទេ ព្រោះឥលូវវាចាប់ផ្តើមផលប៉ះពាល់របស់វា រាលដាលពេញសកលលោកហើយ រឿងនឹងធ្ងន់ធ្ងរណាស់ ប្រសិនបើមិនប្រញាប់បញ្ចប់វាទេ»។ សម្តេចតេជោ បានបន្ថែមថា បើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះនៅតែបន្តទៅមុខទៀត មិនដឹងពិភពលោកនឹងអាចដើរដល់សង្គ្រាមលោកលើកទី៣ ឫអាចដើរ ដល់សង្គ្រាមនុយក្លេអ៊ែរឫអត់ទេ គ្មានអ្នកណាទាន់ហានទាយថា នឹងដើរដល់ណាទេ។