បាល់ទាត់៖ ខ្សែប្រយុទ្ធជួរមុខរបស់ជំរើសជាតិ ឆេក កីឡាករ Patrick Schick បានរងរបួស មិនអាចលេងឱ្យជំរើសជាតិបាន ក្នុងការប្រកួត ជម្រុះ World Cup វគ្គ Play-Off ទល់នឹងប្រទេសស៊ុយអែត។
កីឡាករខ្សែរប្រយុទ្ធរបស់ក្លិប Bayer Leverkusen ដែលមានវ័យ២៦ឆ្នាំ រូបនេះរកបាន១៧គ្រាប់ ក្នុងការប្រកួត៣៣លើក របស់ជំរើសជាតិឆេក។
សូមបញ្ចាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមជំរើសជាតិ ឆេក នឹងត្រូវប្រកួតជាមួយ ក្រុមជំរើសជាតិ ស៊ុយអែត សម្រាប់ក្រុមដែលឈ្នះក្នុងការប្រកួតនេះ នឹងត្រូវឡើងជួប ប៉ូឡូញដើម្បីកក់កៅអីទៅលេង World Cup 2022 ចុងឆ្នាំនេះនៅប្រទេសកាតា៕