ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ របស់នាវាចម្បាំងសហរដ្ឋអាមេរិក រ៉ាហ្វ ចនសុន (Ralph Johnson) គឺជាសកម្មភាពបង្កហេតុ និងផ្តល់សញ្ញាមិនត្រឹមត្រូវទៅកាន់ ក្រុមចង់ទាមទារឯករាជ្យនៅកោះតៃវ៉ាន់

(ប៉េកាំង)៖ សេចក្តីថ្លែងការណ៍មួយ បានចេញពីយោធាចិនកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ របស់នាវាចម្បាំងសហរដ្ឋអាមេរិក រ៉ាហ្វ ចនសុន (Ralph Johnson) គឺជាសកម្មភាពបង្កហេតុ និងផ្តល់សញ្ញាមិនត្រឹមត្រូវទៅកាន់ ក្រុមចង់ទាមទារឯករាជ្យនៅកោះតៃវ៉ាន់។ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍នេះផងដែរ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ថា បញ្ហាកោះតៃវ៉ាន់ ចាំបាច់ត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបង្កផលប៉ះពាល់ ទំនាក់ទំនងរវាងកំពូលមហាអំណាចទាំងពីរ៕