ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រាប់ឱ្យដឹងថា ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ដែលជាទីជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ បើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។
* ប្រាសាទអង្គរវត្តរបស់កម្ពុជា (ចំណាត់ថ្នាក់លេខ១)
* Haleakala Crater របស់អាមេរិក (ចំណាត់ថ្នាក់លេខ ២)
* Taj Mahal របស់ឥណ្ឌា (ចំណាត់ថ្នាក់លេខ ៣)
* Borobudur Temple របស់ឥណ្ឌូនេស៊ី (ចំណាត់ថ្នាក់លេខ ៤)
* Uluru របស់អូស្ត្រាលី (ចំណាត់ថ្នាក់លេខ ៥)
* Saragng Kot របស់នេប៉ាល់ (ចំណាត់ថ្នាក់លេខ ៦)
* Bagan Temples របស់មីយ៉ាន់ម៉ា (ចំណាត់ថ្នាក់លេខ ៧)
* Adam’s Peak របស់ស្រីលង្កា (ចំណាត់ថ្នាក់លេខ ៨)
* Charles Bridge របស់ឆេក (ចំណាត់ថ្នាក់លេខ ៩)
* Machu Picchu របស់ពេរូ (ចំណាត់ថ្នាក់លេខ ១០)