នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ខែមិនា ឆ្នាំ២០២២នេះ លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​​ បាននិយាយថា ដល់ពេលដែល ទីក្រុង​មូ​ស្គូ ត្រូវចាប់ផ្ដើម​ការ​ចរចា​សន្តិភាព​ដោយមានភាព​ស្មោះ​ត្រង់ហើយ

អ៊ុយ​ក្រែ​ន៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ខែមិនា ឆ្នាំ២០២២នេះ លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​​ បាននិយាយថា ដល់ពេលដែល ទីក្រុង​មូ​ស្គូ ត្រូវចាប់ផ្ដើម​ការ​ចរចា​សន្តិភាព​ដោយមានភាព​ស្មោះ​ត្រង់ហើយ ដើម្បី​ជៀស​វាង​ការខាតបង់​កាន់​តែ​ច្រើន​ក្នុង​ការ​វាយលុក​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។​

លោក Zelenskyy បានបន្ត​ថា ​អ៊ុយ​ក្រែ​ន​តែងតែ​ផ្តល់​ដំណោះស្រាយ​សម្រាប់​សន្តិភាព និង​ចង់បាន​ការចរចា​ប្រកបដោយ​អត្ថន័យ និង​ស្មោះត្រង់​ចំពោះ​សន្តិភាព និង​សន្តិសុខ​ដោយ​គ្មាន​ការ​ពន្យារពេល​។ បើ​មិន​ដូច្នេះ​ទេ ការខាតបង់​របស់​រុស្ស៊ី​នឹង​កាន់តែ​ធំ ដែល​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​ច្រើន​ជំនាន់ដើម្បី​ស្ដារ​ឡើង​វិញ​៕