លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឱ្យដឹងថាប្រទេសរបស់លោកត្រូវតែទទួលស្គាល់ថាខ្លួនប្រហែលជា មិនអាចចូលជាសមាជិក NATO បានឡើយ

(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឱ្យដឹងថាប្រទេសរបស់លោកត្រូវតែទទួលស្គាល់ថាខ្លួនប្រហែលជា មិនអាចចូលជាសមាជិក NATO បានឡើយ ខណៈកិច្ចចរចាជាមួយរុស្ស៊ីនឹងត្រូវបន្តធ្វើឡើងនៅថ្ងៃពុធនេះ។ បើតាមការចេញផ្សាយ របស់សារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

លោកប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ, អ៊ុយក្រែនមិនមែនជាសមាជិក NATO នោះទេ … យើងបានឮរាប់សិបឆ្នាំមកហើយ ថាទ្វារបើកចំហរជានិច្ច ប៉ុន្តែយើងក៏បានស្ដាប់ឭផងដែរថាយើងមិនអាចចូលជាសមាជិក NATO បាននោះទេ ហើយនេះគឺជាការពិត និងត្រូវតែ ទទួលស្គាល់»

Leave a Reply

Your email address will not be published.