កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើទស្សនកិច្ចពិនិត្យមើលសមិទ្ធផលនានា ដែលជាការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើទស្សនកិច្ចពិនិត្យមើលសមិទ្ធផលនានា ដែលជាការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

លោក Nogochi Yasushi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានដឹកនាំ ទស្សនកិច្ចរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ក្រោមការស្វាគមន៍ដោយភាគីកម្ពុជា គឺឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។

ឧត្តមនាវីឯក អ៊ុក សីហា បានធ្វើដំណើរដោយថ្មើរជើងជាមួយ អគ្គរដ្ឋទូតជប៉ុន និង លោក Nogochi Yasushi ពិនិត្យមើលសមិទ្ធផលនានា ដែលជាការអភិវឌ្ឍ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម។ បន្ទាប់មកភាគីទាំងពីរ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការ ជាតិសន្តិសុខ លម្ហ សមុទ្រកម្ពុជា និងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនផងដែរ៕

Leave a Reply

Your email address will not be published.