នៅថ្ងៃអង្គារម្សិលមិញនេះ សហភាពអឺរ៉ុប បានអនុម័តជាផ្លូវការនូវទណ្ឌកម្មថ្មីជាច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ីដោយសារការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន

(ព្រុចសែល)៖ នៅថ្ងៃអង្គារម្សិលមិញនេះ សហភាពអឺរ៉ុប បានអនុម័តជាផ្លូវការនូវទណ្ឌកម្មថ្មីជាច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ីដោយសារការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន ដែលរួមមានការហាមឃាត់ការវិនិយោគលើវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណិត និងការនាំចូលផលិតផលដែកពីរុស្ស៊ី។ បើយោងតាមការផ្សាយរបស់ សារព័ត៌មានរ៉យទ័រ។

សហភាពអឺរ៉ុបនៅថ្ងៃអង្គារ ក៏បានបង្កកទ្រព្យរបស់ថ្នាក់ដឹកនាំជំនួញជាច្រើនផងដែរ ដែលគាំទ្រប្រទេសរុស្ស៊ី រួមទាំងលោក Roman Abramovich ដែលជាម្ចាស់ក្លឹបបាត់ទាល់ Chelsea។ សារព័ត៌មានរ៉យទ័របានបន្តថា វិធានការនេះនឹងប៉ពាល់ដល់ក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីដូចជាក្រុមហ៊ុន Rosneft ក្រុមហ៊ុន Transneft និងក្រុមហ៊ុន Gazprom Neft ប៉ុន្តែសមាជិករបស់សហភាពអឺរ៉ុបនឹងនៅតែអាចទិញប្រេងនិងឧស្ម័នពីក្រុមហ៊ុនទាំងបីនេះបានដដែល៕

Leave a Reply

Your email address will not be published.