ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ អញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធផលដែលបានកសាងនៅក្នុងសាលានាយទាហានសកម្ម(ត្មាតពង) កំពង់ស្ពឺ ។
សមិទ្ធផលដែលត្រូវសម្ពោធនេះ រួមមាន៖
– អគារទីចាត់ការ២ជាន់១ខ្នង
– អគារស្នាក់នៅ៦ខ្នង
– អគារថ្នាក់រៀន២ខ្នង
– អាហារដ្ឋានសម្រាប់បុគ្គលិក និងយោធាចារ្យ១ខ្នង និងសមិទ្ធិផលផ្សេងៗមួយចំនួនទៀត ៕