ក្រសួងហិរញ្ញវត្ថុនៃប្រទេសជប៉ុន ចេញសេចក្តីសម្រេច បង្កកទ្រព្យសម្បតិ្តរបស់ពលរដ្ឋរុស្ស៊ី ចំនួន១៧នាក់បន្ថែមទៀត

(តូក្យូ)៖ បើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងហិរញ្ញវត្ថុនៃប្រទេសជប៉ុន ចេញសេចក្តីសម្រេច បង្កកទ្រព្យសម្បតិ្តរបស់ពលរដ្ឋរុស្ស៊ី ចំនួន១៧នាក់បន្ថែមទៀត។ ក្រសួងហិរញ្ញវត្ថុជប៉ុន បានបន្តថា សមាជិកសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី ចំនួន១១នាក់ រួមជាមួយ សមាជិកគ្រួសារ៥នាក់ របស់លោក យូរី កូវ៉ាល់ឈុក (Yuri Kovalchuk) ដែលជាធនាគារិករុស្ស៊ីម្នាក់ ដែលត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន ព្រមទាំងមហាសេដ្ឋី វីកទ័រ វ៉េគសែលបឺគ (Viktor Vekselberg) ត្រូវបានកំណត់គោលដៅ ក្នុងការដាក់ទណ្ឌកម្មនេះ។ ជនជាតិរុស្ស៊ី ដែលត្រូវបានប្រទេសជប៉ុនដាក់គោលដៅបង្កកទ្រព្យសម្បត្តិ សរុបកើនឡើងដល់៦១នាក់៕

Leave a Reply

Your email address will not be published.