លោក ជែក សូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានព្រមានថាទីក្រុងប៉េកាំងអាចនឹងប្រឈមមុខនឹង ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានជួយឱ្យរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ លោក ជែក សូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានព្រមានថាទីក្រុងប៉េកាំងអាចនឹងប្រឈមមុខនឹង ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានជួយឱ្យរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

លោក សូលីវ៉ាន់ បានឱ្យដឹងថា មានសេចក្ដីរាយការណ៍ថារុស្ស៊ីបានស្នើសុំជំនួយបរិក្ខាយោធាពីចិន ដែលបណ្ដាប្រទេសលោកខាងលិចបារម្ភថា ចិនអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែន ការពារប្រទេសរបស់ខ្លួនប្រឆាំងនឹង រុស្ស៊ី។ ប៉ុន្តែ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានច្រានចោលព័ត៌មាននេះ ដោយបានបញ្ចាក់ថា ចិន មិនបានទទួលការស្នើណាមួយពីរុស្ស៊ី នោះទេ។

លោក សូលីវ៉ាន់ បានធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា ទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថាចិនបានដឹងជាមុនខ្លះៗពីសកម្មភាព និងផែនការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ទោះបីជាមិនដឹងទាំងស្រុងក៏ដោយ។ ហើយព្រមានដែរថាទីក្រុងប៉េកាំងអាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បើហ៊ានជួយរុស្ស៊ី៕

Leave a Reply

Your email address will not be published.