សហរដ្ឋអាមេរិកថា នឹងប្រញាប់បញ្ជូនអាវុធធុនតូច, អាវុធប្រឆាំងរថក្រោះ និងប្រឆាំងយន្ដហោះចម្បាំង     គិតជាទឹកប្រាក់ ២០០លានដុល្លារ ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកថា នឹងប្រញាប់បញ្ជូនអាវុធធុនតូច, អាវុធប្រឆាំងរថក្រោះ និងប្រឆាំងយន្ដហោះចម្បាំង     គិតជាទឹកប្រាក់ ២០០លានដុល្លារ ឱ្យអ៊ុយក្រែន ដែលកំពុងស្នើឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធមកបន្ថែមទៀតផងដែរ។

នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ រុស្ស៊ី បានឱ្យដឹងផងដែរថា ក្រុមប្រទេសលោកខាងលិចនាំគ្នា ផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន គឺមានតែធ្វើឱ្យវិបត្តិជម្លោះបច្ចុប្បន្ន រវាងអ៊ុយក្រែននិងរុស្ស៉ីធ្ងន់ធ្ងរឡើងៗប៉ុណ្ណោះ។ យោធារុស្ស៉ីអាចនឹងដាក់គោលដៅ វាយប្រហារលើក្បួនដឹកជញ្ជូនអាវុធទាំងនោះ ថែមទៀតផង។

Leave a Reply

Your email address will not be published.