លោកឧត្តមសេនីយ៍ឯក អ៊ីហ្គ័រ កូណាស់សេនកូវ (Igor Konashenkov) អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃសៅរ៍នេះថា កងទ័ពរុស្ស៊ី បានបំផ្លាញទីតាំងនិងបរិក្ខាយោធារបស់ អ៊ុយក្រែនចំនួន៣,៤៩១គ្រឿង-កន្លែង

(មូស្គូ)៖ លោកឧត្តមសេនីយ៍ឯក អ៊ីហ្គ័រ កូណាស់សេនកូវ (Igor Konashenkov) អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃសៅរ៍នេះថា កងទ័ពរុស្ស៊ី បានបំផ្លាញទីតាំងនិងបរិក្ខាយោធារបស់ អ៊ុយក្រែនចំនួន៣,៤៩១គ្រឿង-កន្លែង ចាប់តាំងពីការបើកប្រតិបត្តិការយោធារបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។ បើយោងតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

បរិក្ខាយោធាអ៊ុយក្រែន ដែលត្រូវបានបំផ្លាញមានដូចជា ដ្រូនចំនួន ១២៣គ្រឿង, រថក្រោះនិងរថពាសដែកចំនួន ១,១២៧គ្រឿង, ប្រព័ន្ធគ្រាប់រ៉ុក្កែតចំនួន ១១៥គ្រឿង, កាំភ្លើងធំនិងកំាភ្លើងត្បាល់ចំនួន ៤២៣គ្រឿង, និងរថយន្តយោធាពិសេស ៩៣៤គ្រឿង ព្រមទាំងស្ថានីយនិងមូលដ្ឋាន ជាច្រើនទៀត។

លោកឧត្តមសេនីយ៍ឯក អ៊ីហ្គ័រ បានបន្តថា បរិក្ខាយោធាអ៊ុយក្រែន ដែលត្រូវបានបំផ្លាញមានដូចជា ដ្រូនចំនួន ១២៣គ្រឿង, រថក្រោះនិងរថពាសដែកចំនួន ១,១២៧គ្រឿង, ប្រព័ន្ធគ្រាប់រ៉ុក្កែតចំនួន ១១៥គ្រឿង, កាំភ្លើងធំនិងកំាភ្លើងត្បាល់ចំនួន ៤២៣គ្រឿង, និងរថយន្តយោធាពិសេស ៩៣៤គ្រឿង ព្រមទាំងស្ថានីយនិងមូលដ្ឋាន ជាច្រើនទៀត៕

 

 

Leave a Reply

Your email address will not be published.