ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២២ ត្រូវបានសមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រគល់ ឲ្យ​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​បន្ត​នីតិវិធី​

ភ្នំពេញ៖ ​នៅ​រសៀល​ថ្ងៃទី​១២ ​ខែមីនា ​ឆ្នាំ​២០២២​ម្សិលមិញ ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២២ ត្រូវបានសមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រគល់ ឲ្យ​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​បន្ត​នីតិវិធី​។

​ជនសង្ស័យ​ទាំង​ពីរ​នាក់រួមមានឈ្មោះ៖:១-​ឈ្មោះ USSTTERIABDURRAHMAN A ភេទ​ប្រុស ជនជាតិ អាម៉េរិក​កាំ​ង និងទី២-​ឈ្មោះ ឆាយ ទី ភេទ​ប្រុស ជនជាតិ ខ្មែរ ។​

សូមបញ្ចាក់ផងដែរថា កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នៃ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៥) ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សាន សុ​ទ្ធី លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឆាយ ហូត លោក ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម តូ លោក ទេព វ៉ាន់​ណា​រ៉ា នាយករង​មន្ទីរ ដោយមាន​ការចូលរួម​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មាន ការសម្របសម្រួល​ពី​លោក វង្ស សាវ៉ាត ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវនិង​បង្ក្រាបបាន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច បុរី​ទន្លេបាសាក់ ខណ្ឌចំការមន និង​របង​វត្ត​នាគ​វ័​ន្ត ខណ្ឌទួលគោក​។ សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង​រួមមាន សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​៤២ គីឡូ​និង ៧២៤​ក្រាម ។
​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុងស្ថិត​ក្នុងដំណាក់កាល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​៕

 

 

Leave a Reply

Your email address will not be published.