ទីក្រុងវ៉ាស៊ីនតោន មិនបានហាមពលរដ្ឋអាមេរិកទាំងឡាយ ដែលស្ម័គ្រចិត្តជួយប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធនោះទេ

(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន មិនបានហាមពលរដ្ឋអាមេរិកទាំងឡាយ ដែលស្ម័គ្រចិត្តជួយប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធនោះទេ ប៉ុន្តែក្រសួងការបរទេសអាមេរិក បានព្រមានថា ការធ្វើដំណើរបែបនេះអាចនឹងមាន «ការចាប់ខ្លួន ឬបាត់បង់ជីវិត»។ បើតាមការផ្សាយរបស់ សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២នេះ។

លោក ផ្រាយ បានកត់សម្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែជម្រុញឲ្យពលរដ្ឋចៀសវាងការទៅចូលរួមជួយប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធ ប៉ុន្តែលោកបានស្នើមិនឲ្យមានចំណាត់ការប្រឆាំងឬរារាំង អ្នកដែលសម្រេចចិត្តជ្រើសរើសធ្វើយ៉ាងដូច្នោះឡើយ។

Leave a Reply

Your email address will not be published.