គណៈកម្មាធិការ (DEC)សំរាប់​គ្រោះមហន្តរាយ និង​គ្រាអាសន្ន ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានឱ្យដឹងកាលពីថ្ងៃ​សុក្រ​ថា ​ពួកគេ​រៃអង្គាសបាន​ថវិកា​​ជិត​ ២០០​លាន​ដុល្លារអាមេរិកដើម្បី​ជួយ​ដល់អង្គការ​សប្បុរសធម៌​ ធ្វើការ​ជាមួយ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន

អង់គ្លេស៖ គណៈកម្មាធិការ (DEC)សំរាប់​គ្រោះមហន្តរាយ និង​គ្រាអាសន្ន ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានឱ្យដឹងកាលពីថ្ងៃ​សុក្រ​ថា ​ពួកគេ​រៃអង្គាសបាន​ថវិកា​​ជិត​ ២០០​លាន​ដុល្លារអាមេរិកដើម្បី​ជួយ​ដល់អង្គការ​សប្បុរសធម៌​ ធ្វើការ​ជាមួយ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និងបណ្តា​ប្រទេសជិតខាង​។

​ ​គណៈកម្មាធិការ​គ្រោះមហន្តរាយ​និង​គ្រាអាសន្ន​ បានប្រាប់ថា ប្រាក់​ចំនួន​ ២៥​លាន​ដុល្លារ​ត្រូវបានផ្តល់​​ដោយ​រដ្ឋាភិបាលចក្រភព​អង់គ្លេស។ គណៈកម្មាធិការ​សង្គ្រោះ​គ្រោះមហន្តរាយ បាន​ប្រមូលផ្តុំ​ទីភ្នាក់ងារ​មនុស្សធម៌​ចក្រភព​អង់គ្លេស​ធំ​បំផុត​ចំនួន ១៥ទីភ្នាក់ងារ ដែល​ក្នុងនោះ​មាន​កាកបាទក្រហមអង់គ្លេស អង្គការ​ជំនួយ​សកម្មភាព អង្គការ ​Oxfam និង​អង្គការ ​Save the Children ហើយ​សមាជិកចំនួន ១៣ទីភ្នាក់ងារក្នុងចំណោម​សមាជិក​ទាំងនេះ​កំពុងធ្វើការ​នៅ​អ៊ុយ​ក្រែ​ន៕

Leave a Reply

Your email address will not be published.