អ្នក​ប្រយុទ្ធ “​ស្ម័គ្រចិត្ត​” ស៊ី​រី​កំពុងកាន់​ទង់​អក្សរ “Z”ដែល​ពួកគេ​ត្រៀម​ចូលរួមជាមួយទីក្រុង​មូ​ស្គូ សំរាប់ការវាយលុកលើ​អ៊ុ​យក្រែន​

ទូរទស្សន៍​ក្រសួងការពារជាតិ​រុស្ស៊ី  បាន​បង្ហាញ​ឈុត​ខ្លីៗ ​អ្នក​ប្រយុទ្ធ “​ស្ម័គ្រចិត្ត​” ស៊ី​រី​កំពុងកាន់​ទង់​អក្សរ “Z”ដែល​ពួកគេ​ត្រៀម​ចូលរួមជាមួយទីក្រុង​មូ​ស្គូ សំរាប់ការវាយលុកលើ​អ៊ុ​យក្រែន​។​

លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែន បាន​ថ្កោលទោស​រុស្ស៊ី ចំពោះ​ការជួល “​ឃាតករ​” បរទេស​។​ ខណៈក្រុម​អ្នក​ប្រយុទ្ធ “​ស្ម័គ្រចិត្ត​” ស៊ី​រី បាន​ច្រៀងនិង គ្រវីទង់ជាតិ​រុស្ស៊ី​ទាំង​ក្តី​អំណរ និង​កាន់​ផ្ទាំង​រូបភាព​ប្រធានាធិបតី​ពូ​ទីន​ ទៀតផង។​

​លោក​សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu)​រដ្ឋមន្ត្រី​ការពារជាតិរុស្ស៊ី បានឱ្យដឹងថា អ្នកស្ម័គ្រចិត្ត ១៦.០០០​នាក់​នៅ​មជ្ឈិមបូព៌ា​បាន​ត្រៀម​ខ្លួន​រួច​​ជា​ស្រេច​ដើម្បី​ប្រយុទ្ធដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅក្នុង​តំបន់​ដុន​បាស​ភាគ​ខាងកើត​អ៊ុ​យក្រែន​៕

Leave a Reply

Your email address will not be published.