អង្គការ(NATO) នឹងមិនអនុញ្ញាតឱ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឈានដល់ជម្លោះបើកចំហរវាងសម្ព័ន្ធមិត្ត និងទីក្រុងមូស្គូនោះទេ

(មូស្គូ)៖ យោងតាមការផ្សាយរបស់ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ អង្គការ(NATO) នឹងមិនអនុញ្ញាតឱ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឈានដល់ជម្លោះបើកចំហរវាងសម្ព័ន្ធមិត្ត និងទីក្រុងមូស្គូនោះទេ ដោយប្រមុខអង្គការមួយនេះ លោក Jens Stoltenberg ព្រមានថា តំបន់គ្មានការហោះហើរទំនងជានាំទៅរកសង្គ្រាមពេញលេញ។

អគ្គលេខាធិការអង្គការណាតូ ក្នុងបទសម្ភាសន៍មួយ នៅក្រៅវេទិកានៅប្រទេសតួកគីថា «យើងមានទំនួលខុសត្រូវក្នុងការទប់ស្កាត់ជម្លោះនេះ កុំឱ្យកើនហួសពីព្រំដែនអ៊ុយក្រែន ទៅជាសង្រ្គាមពេញលេញរវាងរុស្ស៊ី និង NATO»។ លោកបានបន្តថា តំបន់គ្មានការហោះហើរនៅលើប្រទេសអ៊ុយក្រែន «ទំនងជានាំឲ្យមានសង្គ្រាម ពេញលេញរវាងអង្គការណាតូ និងរុស្ស៊ី» ដែលបណ្ដាលឲ្យ «រងទុក្ខវេទនាកាន់តែច្រើនហើយការស្លាប់ និងការបំផ្លិចបំផ្លាញច្រើនក៏ជាងនេះដែរ»

Leave a Reply

Your email address will not be published.