មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​លើ​វិធី​ជួយ​ ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​សង្គ្រាម​​ជាមួយ​រុស្ស៊ី

​ ​អឺរ៉ុប៖ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​លើ​វិធី​ជួយ​ ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​សង្គ្រាម​​ជាមួយ​រុស្ស៊ី។ បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​បាន​រួប​រួម​គ្នា​យ៉ាង​ពេញលេញ​ ក្នុង​ការ​គាំទ្រ​ការ​តស៊ូ​របស់អ៊ុយ​ក្រែ​ន ដោយមាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​រុស្ស៊ី។

​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចង់ឱ្យ​ប្រទេស​របស់លោក​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​កិច្ចព្រមព្រៀង​លើ​ចំណុច​នេះ​នឹង​មិន​ត្រូវ​បាន​សម្រេច​ក្នុង​សប្តាហ៍​នេះ​ទេ​។ មេដឹកនាំ​សហភាព​អឺរ៉ុប​ នឹង​ព្រមព្រៀង​លើ​ការ​គាំទ្រ​បំណង​របស់​អ៊ុយ​ក្រែ​នដើម្បី​ចូលរួម​ជាមួយ​គ្រួសារ​អឺរ៉ុប​។​ បំណង​របស់​អ៊ុយ​ក្រែ​ន​បានទទួល​ការគាំទ្រ​ដ៏​កក់ក្តៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ប៉ុន្តែ​មន្ត្រីសហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ដំណើរការ​នេះ​អាច​ចំណាយពេល​ច្រើន​ឆ្នាំក្នុងការ​ឯកភាពគ្នា ​ក្នុងចំណោម​សមាជិក​បច្ចុប្បន្ន​ដើម្បី​អនុញ្ញាត​ឲ្យ​សមាជិក​ថ្មី​ចូលមក​ក្នុង​ប្លុក​នេះ៕

Leave a Reply

Your email address will not be published.