លោក សឺហ្គី ឡារ៉ូវ (Sergey Larov)រដ្ឋមន្រ្តីការទេសរុស្ស៊ី នឹងចូលរួមវេទិកាការទូតមួយ ទីក្រុង អាន់តាលីយ៉ា (Antalya) នៃប្រទេសតួគី នាថ្ងៃព្រហស្បតិ៍នេះ ហើយលោកនឹងត្រូវជួបជាមួយសមភាគីអ៊ុយក្រែនគឺលោកឌីមីទ្រី គូឡេបា (Dmitry Kuleba)

បើយោងតាមការផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោក សឺហ្គី ឡារ៉ូវ (Sergey Larov)រដ្ឋមន្រ្តីការទេសរុស្ស៊ី នឹងចូលរួមវេទិកាការទូតមួយ ទីក្រុង អាន់តាលីយ៉ា (Antalya) នៃប្រទេសតួគី នាថ្ងៃព្រហស្បតិ៍នេះ ហើយលោកនឹងត្រូវជួបជាមួយសមភាគីអ៊ុយក្រែនគឺលោកឌីមីទ្រី គូឡេបា (Dmitry Kuleba) ដែលជំនួបនោះ ក៏នឹងមានវត្តមានរបស់រដ្ឋមន្រ្តីការទេសតួគី លោក ម៉េវលូត ខាវូស៊ុគហ្គ្លូ (Mevlut Cavusoglu) ផងដែរ។

កិច្ចប្រជុំដែលបានគ្រោងទុករវាងលោកឡារ៉ូវ និង លោក គូឡេបា នឹងក្លាយជាជំនួបរវាងមន្ត្រីជាន់ខ្ពស់លើកដំបូង សម្រាប់ភាគីទាំងពីរ គិតចាប់តាំងពីការបើកប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕

Leave a Reply

Your email address will not be published.