​កាលពី​ថ្ងៃ​ពុធម្សិលមិញ អាមេរិក បាន​ថ្កោលទោស ​ការ​ទម្លាក់​គ្រាប់បែកលើ​មន្ទីរពេទ្យ​កុមារ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន

សហរដ្ឋអាមេរិក​៖ ​កាលពី​ថ្ងៃ​ពុធម្សិលមិញ អាមេរិក បាន​ថ្កោលទោស ​ការ​ទម្លាក់​គ្រាប់បែកលើ​មន្ទីរពេទ្យ​កុមារ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​កប់​អ្នកជំងឺ​នៅ ក្រោម​គំនរ​ថ្ម​បាក់បែក ទោះបី​ជា​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាជន​ចេញពី​ទីក្រុង Mariupol ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ក៏ដោយ​។

​អាជ្ញាធរបានឱ្យដឹងថា ស្ត្រី​មួយ​ចំនួន​បាន​រង​របួស​ក្នុង​ពេល​បំពេញការងារ និង​បន្សល់ទុក​កុមារ​នៅ​ក្នុង​គំនរ​បែកបាក់ គឺជា​ឧបទ្ទវហេតុ​ដ៏​អាក្រក់​បំផុត​ចុងក្រោយបង្អស់​ នៃ​ការវាយប្រហារ​រយៈពេល ១៤​ថ្ងៃ​មក​នេះ ដែល​ជា​ការវាយប្រហារ​ដ៏​ធំ​បំផុត​លើ​រដ្ឋ​អឺរ៉ុប​មួយ​នេះ​ចាប់​តាំងពី​ឆ្នាំ១៩៤៥។ ជុំវិញ ​លើ​ការវាយប្រហារ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​មិនបាន​បាញ់​តម្រង់​ទៅលើ​គោលដៅ​ជន​ស៊ីវិល​ទេ៕

Leave a Reply

Your email address will not be published.