លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលភ្លាមៗ បន្ទាប់ពីមានការបង្ហោះព័ត៌មានប្រឌិតមួយ ដែលលើកថា «ចិនប្រកាសថាវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលភ្លាមៗ បន្ទាប់ពីមានការបង្ហោះព័ត៌មានប្រឌិតមួយ ដែលលើកថា «ចិនប្រកាសថាវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម»

លោកស្រី ឱ វណ្ណឌីន បានច្រានចោលយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើង ដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ»

លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង ចំពោះអ្នកប្រឌិតព័ត៌មានបំពុលសង្គមនេះ៕

Leave a Reply

Your email address will not be published.