ពាក់ព័ន្ធសញ្ញាបត្រ West Point របស់លោក ហ៊ុន ម៉ាណែត, ស្ថានទូតបានបញ្ជាក់ថា «គួរទាក់ទងសួរនាំបញ្ជាក់ពីសាកលវិទ្យាល័យ» ខណៈកាលពីឆ្នាំ២០១៩ គេហទំព័រ West Point អះអាងថា និស្សិតជនជាតិអាមេរិក និងប្រទេសដទៃ ដែលចូលរៀននៅ West Point ត្រូវបំពេញលក្ខខណ្ឌដូចគ្នា

 (ភ្នំពេញ)៖ ជាការឆ្លើយតបពីសំណាក់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចំពោះសំណួររបស់បណ្តាញព័ត៌មាន Fresh News ដែលបានផ្ញើកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ ពាក់ព័ន្ធសញ្ញាបត្រ West Point របស់លោក ហ៊ុន ម៉ាណែត, ស្ថានទូតបានបញ្ជាក់ថា «គួរទាក់ទងសួរនាំបញ្ជាក់ពីសាកលវិទ្យាល័យ» ខណៈកាលពីឆ្នាំ២០១៩ គេហទំព័រ West Point អះអាងថា និស្សិតជនជាតិអាមេរិក និងប្រទេសដទៃ ដែលចូលរៀននៅ West Point ត្រូវបំពេញលក្ខខណ្ឌដូចគ្នា។

ខាងក្រោមជាខ្លឹមសាររបស់ស្ថានទូតអាមេរិកឆ្លើយតបមកកាន់បណ្តាញព័ត៌មាន Fresh News៖

Roedemeier, Chad R (Phnom Penh)
to Lisa, Stephanie, me, Channyda

Hello Mr. Cheavutha,
You should contact the specific universities for information about their degree programs.

But I believe a spokesman for the U.S. Military Academy addressed this question back in 2019: 

https://www.phnompenhpost.com/national-politics/west-point-clarifies-education-received-manet-academy

Best regards,
Chad Roedemeier
Information Officer
U.S. Embassy Phnom Penh

សូមជំរាបថា កាលពីឆ្នាំ២០១៩ ភ្លាមៗបន្ទាប់ពីមានការវាយប្រហាររបស់ លោក សម រង្ស៉ី លើសញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលា West Point សហរដ្ឋអាមេរិក, លោកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញមុខការពារសញ្ញាបត្រប្រទេសរបស់ខ្លួនម្តងរួចទៅហើយ ដោយលើកឡើងថា ជនទាំងឡាយដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សានៅអាមេរិក នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ស្តង់ដារតែមួយ បន្ទាប់ពីពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ហើយមិនមានប្រកាន់ប្រទេសកំណើតទេ។

បន្ថែមពីនេះ សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ក៏បានផ្សព្វផ្សាយបញ្ជាក់យ៉ាងច្បាស់ដែរថា ខ្លួនបានកំណត់លក្ខខណ្ឌស្មើគ្នា សម្រាប់និស្សិតទាំងអស់ដែលចូលរៀនក្នុងសាលារបស់ខ្លួន មិនថា និស្សិតជាតិសាសន៍សហរដ្ឋអាមេរិក ឬនិស្សិតមកពីប្រទេសផ្សេងៗឡើយ។ នេះបើតាមការផ្សព្វផ្សាយរបស់សាលា West Point នៅលើគេហទំព័ររបស់ខ្លួន។

តាមគេហទំព័រសាលា West Point (westpoint.edu) បានឱ្យដឹងថា «West Point ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យមួយក្នុងចំណោម សាកលវិទ្យាល័យផ្តល់ជូនបរិញ្ញាបត្រដ៏ល្អបំផុតនៅសហរដ្ឋអាមេរិក។ ការអប់រំផ្នែកសីលធម៌ និង វិន័យត្រូវបានសង្កត់ធ្ងន់នៅទីនេះ រួមបញ្ចូលទាំងការបម្រើ ប្រទេសជាតិដោយមិនគិតពីខ្លួនឯង។ បទពិសោធន៍សិក្សារយៈពេល៤ឆ្នាំរបស់និស្សិតនាយទាហានបរទេសនៅទីនេះ គឺដូចគ្នាទៅនឹងនិស្សិតនាយទាហាន របស់សហរដ្ឋអាមេរិក»

ការដាក់ពាក្យចូលរៀននៅ West Point ត្រូវចំណាយពេលច្រើនជាងការដាក់ពាក្យទៅមហាវិទ្យាល័យផ្សេងទៀត និងមានលក្ខខណ្ឌច្រើន។ ដំណើរការដាក់ពាក្យ នៃនិស្សិតនាយទាហានបរទេស គឺចាំបាច់ដូចគ្នានឹងពលរដ្ឋអាមេរិកដែរ។ និស្សិតដែលអាចចូលរៀននៅសាលា West Point ដាច់ខាតត្រូវមានលក្ខខណ្ឌដូចជា ការប្រឡងប្រកួតប្រជែងតាមរយៈការវាស់ស្ទង់សមត្ថភាព ចំណេះដឹងទូទៅ និង ការប្រឡងគណិតវិទ្យា (SAT/ACT) ចំណែកនិសិ្សតបរទេសត្រូវបង្ហាញសមត្ថភាពពីកម្រិតភាសាអង់គ្លេសរបស់ខ្លួន តាមរយៈការប្រឡង TOEFL (Test of English as Foreign Language) ចំណែកនិស្សិតនាយទាហានទាំងបរទេស និងអាមេរិក ត្រូវប្រឡងកាយសម្បទានដូចគ្នា ក្រៅពីនោះមានការប្រឡងមួយចំនួនទៀត ទើបអាចចូលសិក្សានៅទីនោះបាន។

នៅក្នុងឆ្នាំ១៩៩៥ ឆ្នាំដែលលោក ហ៊ុន ម៉ាណែត ចូលសិក្សាថ្នាក់អនុបណ្ឌិតនៅទីនោះ, បើទោះបីនៅពេលនោះសាលា West Point បានប្រកាសជ្រើសរើស និស្សិតបរទេសចំនួន១០នាក់ក្នុងមួយឆ្នាំ ប៉ុន្តែការប្រឡងជ្រើសរើសពេលនោះមាននិស្សិតតែ៧នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពបំពេញគ្រប់លក្ខខណ្ឌ ឆ្លងកាត់ការប្រឡងនេះដោយជោគជ័យ។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំ១៩៩៩, នេះបើយោងតាមការបញ្ជាក់ពីលោក ហ៊ុន ម៉ាណែត ប្រាប់អង្គភាពព័ត៌មាន Fresh News៕

 ប្រភព: Fresh News

Leave a Reply

Your email address will not be published.