ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ០៥ ខែ មករា ឆ្នាំ ២០២២

ឆ្នាំជូត​: ​រាសី​ល្អជា​មធ្យម​។​ចាប់​តាំងតែ​ពី​ដើម ខែ មករា ដែល​ទើប​ឆ្លង​ចូល​ថ្មីៗ​ឬ​ឆ្លង​ឆ្នាំ​២០២២​នេះ​មក​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ផ្លាស់ប្តូរ​ប្រពៃ ហើយ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ដែរ​។​ក្នុង​ខែមករា​នេះ​ដួង​រាសី​របស់​លោកអ្នក​ខ្ពស់ត្រដែត​តែម្តង​។​សម្រាប់​ថ្ងៃនេះ​វិញ​បញ្ហា​កិច្ចការងារ​គ្រប់យ៉ាង លោកអ្នក​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​តែង​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​នា​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

ឆ្នាំឆ្លូវ​: ​រាសី​ស្រុតចុះ​។ លោកអ្នក​កើត​ឆ្នាំ​គោ​នៅ​ខែមករា​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពរលូន​ល្អ​និង​ទទួលផល​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ មាន​ភាព​រកាំចិត្ត និង​ពិសេស​មនុស្ស​នៅ​ជុំវិញខ្លួន​តែង​ងាយ​ឆាប់​ប្រកាន់ ឬ​មិន​ដូច្នេះ​តែង​ចាប់​ថ្នាំងថ្នាក់​ច្រើនជាង​សព្វមួយដង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ហើយ​ពិសេស​ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ហាក់​មានដំណើរ​ថយក្រោយ ហើយ​អាចមាន​ក្រុមមនុស្ស​ទី​៣​ចូលមក​ជ្រៀតជ្រែក​ផង​៕

ឆ្នាំខាល​: ​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​នៅ​សប្តាហ៍​នេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម ហើយ​ថ្ងៃ​ល្អ​នោះ​ឃើញថា​ក៏មាន​ច្រើនជាង​ថ្ងៃ​មិនល្អ​ដែរ​។​ការប្រកប​ការងា​រវិ​ញ​មាន​ភាពរលូន​ល្អ ហើយ​តែង​អាច​សម្រេច​ដល់​គោលដៅ​និង​មិន​ដូច្នេះ​ក៏​គេ​ឆ្លើយតប​គ្រាន់​មាន​ក្តីសង្ឃឹម​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បញ្ចេញ​ថវិការ ឬ ទិញ​របស់​អ្វីមួយ​ទុក​ក៏​តែង​ទទួលលទ្ធផល​ល្អៗ​ត្រឡប់មកវិញ​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះបី​ពេលនេះ​ជួប​នូវ​ឧបសគ្គ​រារាំង ប៉ុន្តែ​ចំណងស្នេហា​នៅតែ​ផ្អែមល្ហែម​ពុំ​មានការ​ងាករេ​ឡើយ​៕

ឆ្នាំថោះ​: ​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​លោកអ្នក​ក្នុងថ្ងៃនេះ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ហើយ​បើ​ធ្វើ​អ្វី​តែង​មិន​ទទួល​ជា​លទ្ធផល​ឡើយ ពិសេស​ងាយ​កើតជា​រឿង​រាវ​ថែមទៀត​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​គិតគូរ និង​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

ឆ្នាំរោង​: រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​បៀត​ក្រុមមនុស្ស​ខ្ចាត់ព្រាត់ ឬ​មានគំនិត​លោភលន់​ឡើយ​ពីព្រោះថា​គេ​ងាយ​នាំ​ទុក​មកឱ្យ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​កុំ​សង្ឃឹមលើ​អ្នកដទៃ​ពេក​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះ​ខ្លួន​អ្នក​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ត្រូវ​ប្រឈមមុខ​នៅ​គ្រា​ខាងមុខ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ថ្នាំងថ្នាក់​និង​ក៏​ងាយ​ត្រូវរ៉ូវ​វិញ​៕

​ឆ្នាំម្សាញ់​: ​រាសី​ស្រុតចុះ​។​ក្រុមមនុស្ស​ខ្លះ​និយាយ​មិន​ស្តាប់ លោកអ្នក​មិនត្រូវ​ណែនាំ​ប្រៀប​ប្រដៅ ឬ​ចង់​ឈ្នះ​ចាញ់​ឡើយ​ពីព្រោះថា​នាំ​តែ​កើតរឿង​រាវ​ក្តៅក្រហាយ​រស់នៅ​លែង​សុខ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​មិន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ តែ​យ៉ាងណា​រឿង​រាវ​មិនល្អ​មួយចំនួន​បាន​រត់​ចូលមក​នាំ ពិបាក​ត្រូវ​ដោះស្រាយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំមមី​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​សុខដុម​និង​បើ​បំណងប្រាថ្នា​អ្វីមួយ​តែង​ទទួលបាន​ផល​សម្រេច​គ្រាន់​ជាទី​ពេញចិត្ត​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រៀប​ចំគ​ម្រោ​ង​ការងារ​ថ្មីៗ​ដើម្បី​ជោគជ័យ​ដល់​គ្រាក្រោយ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និ​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

ឆ្នាំមមែ​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ឆ្លើយតប​ជា​ផល​សម្រេច​គ្រាន់​កក់ក្តៅ និង​ពិសេស​ក្រុមមនុស្ស​តែង​ជួយ​ជ្រោមជ្រែង​ផង​។​ការប្រកប​ការងារ​មានការ​បោះជំហាន​ឈានទៅ​មុខ និង​រាល់​កិច្ចការងារ​សំខាន់​ក៏​តែង​អាច​ដោះស្រាយ​ចេញ​វិញ​យ៉ាង​ងាយ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​នៅឡើយ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ត្រូវ​ដោះស្រាយ​ជាមួយគ្នា​ឱ្យដាច់​ស្រេច​ហើយ​៕

ឆ្នាំវក​: ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​របស់លោក​អ្នក​តែងមាន​ការចាប់​កំហុស​គ្នាច្រើន ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ការរស់នៅ​មាន​ភាព​សុខដុម​ជាង​នេះ​។​ការប្រកប​ការងារ​ត្រូវ​រក្សា​ភាព​នឹងធឹង​និង​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ច្រើនពេក​ដែរ បើ​ពុំ​នោះទេ​រឿង​រាវ​ពិតជា​រត់​ចូល​ទៀត​ពុំខាន​។​
​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​គ្រាន់​កក់ក្តៅ ត្រឡប់មកវិញ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​: ​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ពុំ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​ការទទួល​រងរបួស​អ្វីមួយ​កើតឡើង​។​ក្រៅពីនេះ​ក៏​ឱ្យ​ប្រយ័ត្ន​ការ​ត្រូវ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​ផងដែរ ។​ទាំង​ស្ត្រី​បុរស​ពុំ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ណា​សំខាន់​ឡើយ ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​ក្រៅពីនេះ​លោកអ្នក​អាច​នឹងមាន​កើត​ជម្លោះ​វិវាទ​បន្តិចបន្តួច​ឡើង​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ម្ល៉ោះហើយ​ការកើត​ជម្លោះ​វិវាទ​ក៏មាន​ចូល​យាយី​ច្រើន​ដែរ​៕

ឆ្នាំច​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ហេតុនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​អ្នកដទៃ​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការប្រកប​ការងារ​ឃើញថា​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​វិញ​ដូចនេះ​បញ្ហា​អាក្រក់ៗ​ទាំងឡាយ​នឹងត្រូវ​រលាយ​រលត់​អស់​ទៅ ហើយ​ទោះ​លោកអ្នក​ប្រកបការងារ​មិន​ថា​តូចធំ​តែង​ទទួលជោគជ័យ​និង​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ រើ​ទីកន្លែង​លក់ដូរ ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។​នៅ​ខែម​ករានេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​ឧបសគ្គ​អ្វី​ចូលមក​រារាំង​នាំ​ជួប​ការលំបាក​ក្នុងការ​ដោះស្រាយ​នោះឡើយ​។​សម្រាប់​ឈានដល់​ថ្ងៃ​ចូលឆ្នាំ​ចិន​រួច​ដួង​រាសី​ឆ្នាំ​របស់លោក​អ្នក​បាន​ឆ្លង​ផុតពី​ដួង​រាសី​ល្អជា​មធ្យម ហើយ​ត្រឡប់មក​ដួង​រាសី​ឆ្នាំ​ឡើង​ខ្ពស់ត្រដែត​វិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មាន​ជាប់ជំពាក់​ប្រាក់កាស​គេ​អាច​ជួប​ស្ថានភាព​លំបាក ដោយសារ​ម្ចាស់បំណុល​មក​ទារ​មុខក្រោយ​នាំ​កើតជា​បញ្ហា​ចោទឡើង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់​អំឡុង​ពេលនេះ​តែង​ខកបំណង​ឬក៏​ប៉ះចំ​មិនមែន​គូព្រេង​ពិត​ដែរ​៕

 

Leave a Reply

Your email address will not be published.