ពលរដ្ឋ និង កម្មករកម្មការិនី ដែលមានអាយុចាប់ពី ១៨ឡើងនៅខេត្តកោះកុង បាននឹងកំពុងទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលកម្ពុជា

កោះកុង៖ ពលរដ្ឋ និង កម្មករកម្មការិនី ដែលមានអាយុចាប់ពី ១៨ឡើងនៅខេត្តកោះកុង បាននឹងកំពុងទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលកម្ពុជា។

ការចាក់វ៉ាក់សាំងនេះដែរ ធ្វើឡើងក្នុង៧ក្រុងស្រុកទូទាំងខេត្ត ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ​ដោយមណ្ឌលចាក់វ៉ាក់សាំងក៏ត្រូវបានពង្រីកកន្លែង​ បើធៀបនឹងការចាក់ដូសទី១ និងទី២។

កម្មករកម្មការិនី បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនរាជរដ្ឋាភិបាល ​ដែល​យកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពដល់ពួកគេ​  ដើម្បីរួចផុត​ពី​ការ​ស្លាប់​ដោយសារជំងឺកូវីដ ​បំប្លែងថ្មីផងដែរ៕

 

 

 

Leave a Reply

Your email address will not be published.