ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០៤ ខែ មករា ឆ្នាំ ២០២២

ជូត​: ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ឆ្លង​ចូល​ខែ​ថ្មី​និង​ឆ្នាំ​ថ្មី​ទើបតែ​ឈានចូល​ថ្មីៗ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​លូតលាស់​ទៅមុខ​ជានិច្ច​។​ក្នុង​ខែមករា​នេះ​ដួង​រាសី​ខែ​របស់លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​។​សម្រាប់​ថ្ងៃនេះ​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​និង​អាច​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​ងារ​ក៏​ប្រសើរ​ដែរ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

ឆ្នាំឆ្លូវ​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ក្រ​ឡប់​ចាក់​អ្វីដែល​លោកអ្នក​ថា​ល្អ​វា​អាច​ប្រែ​មក​អាក្រក់ និង ពិសេស​ងាយ​មានរឿង​រាវ​ជម្លោះ​វិវាទ​កើតឡើង​ថែមទៀត​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ក្រុមមនុស្ស​បង្កឱ្យមាន​ការ​ខ្វាយខ្វល់​ច្រើន​ដែរ ដូចនេះ​ត្រូវធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​។​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំខាល​: ​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​អ្នកដទៃ​បំពាន​ដែលនាំឱ្យ​កើតជា​បញ្ហា​ជម្លោះ​វិវាទ និង កើតការ​គុំ​គួ​ន​ទៅ​ថ្ងៃក្រោយ​ថែមទៀត​។​ចំពោះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ បើជា​ការងារ​សំខាន់​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ធា្ល​ក់​ក្នុង​គ្រោះមហន្តរាយ​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​វិញ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយពេល​ច្រើនតែ​ទទួលបាន​ផល​តិច​មកវិញ​៕

ឆ្នាំថោះ​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​រស់នៅ​គឺ​រាល់​បំណង​ប៉ងប្រាថ្នា​តែង​ជួប​នូវ​ក្តី​សម្រេច ពិសេស​បើ​ជួប​បញ្ហា​អ្វី​តែង​ត្រូវបាន​បណ្តា​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ឱ្យ​ចាក​ផុតពី​ផល​លំបាក​ទាំងពួង​ផង​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​យីអ៊ុន​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​សម្រេចចិត្ត​ប្រកបការងារ​តូចធំ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង​: ​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មាន​បញ្ហា​ច្រើន​ចំពោះមុខ ហើយ​ពិសេស​សាច់ញាតិ​ងាយ បង្ក​ជា​រឿង​រាវ នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។​ការប្រកប​ការងារ មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ទេពី​ព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំម្សាញ់​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ដំណើរ​ជីវិត​ជួប​នូវ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​។​លោកអ្នក​ត្រូវ​រក្សា​ភាព​អត់ធ្មត់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ក្រុមមនុស្ស​ខ្លះ​កាន់តែ​ប្រសើរ​។​ការប្រកប​ការងារ​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ងាយ​ត្រូវ​ក្រុម​មនុ​សុ្ស​បង្កបញ្ហា​ឬ ខឹងសម្បា​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​គេ​អាច​កើតជា​គំនុំ​ដោយសារតែ​សម្តី​មិនចេះ​ទប់​ផង​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​
ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំមមី​: ​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំមមែ​: ​រាសី​ស្រុតចុះ​។ ការរស់នៅ​ជួប​បញ្ហា​រកាំចិត្ត និង​អាច​កើតរឿង​រាវ​មួយចំនួន​ថែមទៀត ហើយ​ពិសេស​ក្លាយជា​ជម្លោះ​យូរអង្វែង​ផង​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ទទួលរង​ប៉ះទង្គិច ហើយ​ធ្វើ​អ្វី​ក៏​មិន​ងាយ​សម្រេច​ដល់​គោលដៅ​ឡើយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​បញ្ហា​ក្តី​ច្រណែនឈ្នានីស​ឬ​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​
​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​ច្រើនតែ​ក៏​ងាយ​ត្រជាក់ចិត្ត​ចំពោះ​គ្នា​វិញ​ដែរ​៕

ឆ្នាំវក: ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​ការ​ទាំ​ស់ស​ម្តី​ជាមួយ​ក្រុម​ម​មនុស្ស​នៅក្បែរ​ខ្លួន​ដោយ​ការយល់​ខុស​អ្វីមួយ​។​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​ទំនាក់ទំនង​ក្លាយជា​ពិសពុល​។​បញ្ហា​មិនល្អ​ងាយ​រត់​ចូល​ណាស់​ផង ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំរកា​: ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

ឆ្នាំច​: ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ភ្លាំងភ្លាត់ ឬ មាន​កំហុសឆ្គង​នោះ​ឃើញថា​នឹង​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ នាំ​បាត់បង់​ប្រាក់កាស និង ពិសេស​នាំ​ខូចចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំកុរ​: រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

Leave a Reply

Your email address will not be published.