មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា ក្នុងចំណោមទីតាំងចាក់វ៉ាក់សាំង ចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤  បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា ក្នុងចំណោមទីតាំងចាក់វ៉ាក់សាំង ចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤  បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ។

លោកវេជ្ជបណ្ឌិត ឃុន ទ្រី បានឲ្យដឹងថា ថ្ងៃនេះមនី្ទរពេទ្យបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ និងបន្តចាក់វ៉ាក់សាំងដល់អ្នកសេសសល់មិនទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដូសទី២។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣នេះ ពិតជាសំខាន់ណាស់​សម្រាប់​កុមារ និងយុវវ័យ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ដែលនៅបន្តបំប្លែងថ្មី។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកទទួលសេវា​នៅ​ក្នុង​មនី្ទរពេទ្យ​បង្អែករាជធានីភ្នំពេញ ដោយយើងមានរៀបចំចាត់ចែងកម្លាំង​ក្រុមការងារ​គ្រូពេទ្យ​ចំនួន០៨ក្រុម ដោយក្នុងមួយថ្ងៃមាន២ក្រុម មួយក្រុមៗ​មានលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ចំនួន១៦នាក់​ ដើម្បីផ្តល់សេវាចាក់វ៉ាក់សាំងជូន៕

 

 

Leave a Reply

Your email address will not be published.