ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០៣ ខែ មករា ឆ្នាំ ២០២២

ឆ្នាំជូត​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើគ​ធ្វើ​ថ្លង់​ដោយ​មិន​យកចិត្តទុកដាក់​សម្តី​ក្រុមមនុស្ស​ខ្លះ​ទើ​បើ​មិនត្រូវ​មក​ឈឺក្បាល​នាពេល​ក្រោយ​។​ការប្រកប​ការងារ​មិនអាច​ប្រមាថ​បានទេ ពិសេស​ពេលព្រឹក​ព្រោះថា​ងាយ​ទាំង​ខូចខាត​និង​បាត់បង់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំឆ្លូវ​: ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ដោះស្រាយ​បញ្ហា ឬ​ចង់​ជជែក​ពិភាក្សា​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​អា​ចរក​ច្រកចេញ​គ្រាន់​បាន​ធូរចិត្ត​។​ការប្រកប​ការងារ​ត្រូវ​សម្លឹង​កិច្ចការ​ធំដុំ​ខ្លះ ហើយ​រឿង​រាវ​មួយចំនួន​អ្នក​ក៏​អា​ចរក​ច្រកចេញ​ងាយស្រួល​ជាង​មុន​ដូចគ្នា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំខាល​: ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដែល​ធ្លាប់​តែមាន​បញ្ហា និង​រឿង​រាវ​យាយី​ថ្ងៃនេះ​មានការ​ស្ងប់ស្ងាត់​វិញ​ខ្លះ ហើយ​បើ​មានការ​ពឹងពាក់​អ្នកដទៃ​ជួយ​ដោះស្រាយ​ក៏​តែងមាន​ក្រុមមនុស្ស​អាណិត​ជួយ​យកអាសារ​ជានិច្ច​។​ការប្រកប​ការងារ​ពុំ​មាន​បញ្ហា​ចោទឡើង​ច្រើន​ឡើយ ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​ចំណែក​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំថោះ​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រៀបចំ​ពិធី​អ្វីមួយ ហើយ​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​ការទំនាក់ទំនង​ជាមួយ​ក្រុមមនុស្ស​ពាក់ព័ន្ធ​ពី​កិច្ចការងារ​ផងដែរ​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចុះ​ប្រកបការងារ​ឬ​ប្រកប​កិច្ចការងារ​សំខាន់​អ្វីមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំរោង​: ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ចង្រៃឧបទ្រព​នៅតាម​ជាប់​នៅឡើយ ម្ល៉ោះហើយ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​មានទំនាស់​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​និង​សមាជិក​ក្រុមគ្រួសារ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ប្រកបការងារ​អ្វី​ច្រើន​មានការ​រាំងស្ទះ ហើយ​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែម​។​
ចំពោះ​គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​តែង​កើតចេញ​នូវ​រឿង​រាវ​រកាំរកូស​ចិត្តច្រើន​៕

ឆ្នាំម្សាញ់​: ​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះឡើយ​។​បើ​មាន​អ្វីមួយ​គ្រោងទុក​ឬ​បម្រុង​ចរចា​កុំ​សង្ឃឹម​ពេក ពីព្រោះ​បើ​ខកបំណង​នាំ​ខូចចិត្ត​។​ការប្រកប​ការងារ​ពុំ​អាច​យកចិត្ត​ឆេវឆាវ​ដាក់​មុខ​បានទេ​ប្រយ័ត្ន​កើតរឿង​រាវ​ធំ​ដោយ​ប្រការ​ណាមួយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​៕

ឆ្នាំមមី​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​លូតលាស់​ឈានទៅ​មុខជា​លំដាប់ ហើយ​ធ្វើ​អ្វីៗ​តែង​ហុច​ផល​ល្អៗ​ត្រឡប់មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ឡើយ​ពីព្រោះ​ផល​ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំមមែ​: ​រាសី​ស្រុតចុះ​។​បើ​លោកអ្នក​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​ជិត​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា និង ពិសេស​ក្រុមមនុស្ស​ងាយ​បង្ក​ជា​រឿង​រាវ​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​តែង​កើត​នូវ​បញ្ហា​រាំងស្ទះ ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​រឿង​រាវ​ទាំងនេះ​មិនអាច​ចូល​យាយី​កើត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

ឆ្នាំវក​: ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​រាល់​រឿង​រាវ​អាក្រក់​ដែល​យាយី​បាន​ចាកចេញ​ឆ្ងាយ ហើយ​សិរី​សួស្តី​បាន​រត់​ចូលមក​ជំនួស​វិញ​ធ្វើឱ្យ​ការរស់នៅ​មាន​ភាព​សុខដុម ទាំង​ផ្លូវកាយ ផ្លូវចិត្ត​គ្រាន់​គាប់ប្រសើរ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ពីព្រោះថា​តែងមាន​ការសហការ​ពី​អ្នកដទៃ​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​ដៃជើង​ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ​ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹងត្រូវ​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំរកា​: ​រាសី​ស្រុតចុះ​។​ការរស់នៅ​មិនត្រូវ​បង្កជម្លោះ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយគ្នា​ឡើយ​ពីព្រោះថា​អាចឈាន​ពី​រឿង​តូច​សោះ​កើតជា​ជម្លោះ​ប្តឹងផ្តល់​គ្នា​វែងឆ្ងាយ​។​ការប្រកប​ការងារ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​តោង​តែ​ចេះ​មើលមុខ​ក្រោយ និង ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​រងគ្រោះ ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ប្រាក់កាស​អាច​រក​គ្រាន់​បំពេញ​បំពង់​ផង​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​និង​ងាយ​ទាំង​ផ្អែមល្ហែម​ឡើងវិញ​៕

ឆ្នាំច​: ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ទោះ​ទៅកាន់​ទីកន្លែង​ណា​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម​និង​អត់ធ្មត់​ជាមួយ​ក្រុមមនុស្ស​ទើប​ប្រសើរ​។​ចំពោះ​ការធ្វើ​អ្វីមួយ​វិញ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ​ប្រយ័ត្ន​ជួប​ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំកុរ​: ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង និង ពិសេស​មានចិត្ត​ត្រជាក់​មិន​តបត​ជាមួយ​ក្រុមមនុស្ស​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​បញ្ហា​ការងារ​គឺ​ពុំ​សូវ​រលូន​ល្អ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការ​សំខាន់ៗ​បន្តិច​ពីព្រោះ​ងាយ​កើតជា​បញ្ហា​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

 

Leave a Reply

Your email address will not be published.