ប្ដីស្រវឹងស្រាជោគជាំ ទាញកាំបិត កាប់ ប្រពន្ធ ស្លាប់ ហើយថែមទាំងវះពោះ និងកាប់អ្នកជិតខាងម្នាក់ ស្លាប់ រួចបន្ត ទៅកាប់ ចិញ្រ្ចាំ កូនប្រុសស្រី ចំនួន០៣នាក់ បណ្តាលអោយរងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ កាលពីម៉ោងជាង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ប្ដីស្រវឹងស្រាជោគជាំ ទាញកាំបិត កាប់ ប្រពន្ធ ស្លាប់ ហើយថែមទាំងវះពោះ និងកាប់អ្នកជិតខាងម្នាក់ ស្លាប់ រួចបន្ត ទៅកាប់ ចិញ្រ្ចាំ កូនប្រុសស្រី ចំនួន០៣នាក់ បណ្តាលអោយរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើង ស្ថិតនៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ុល ឡា អាយុ៣៣ឆ្នាំ និង ប្រពន្ធឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ឋ ស្លាប់ (ដាច់ ក និងវះពោះ)។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ពេជ ហ៊ុន អាយុ ៥៦ ឆ្នាំ ក៏ត្រូវជនសង្ស័យកាប់បណ្តាលឲ្យស្លាប់ ផងដែរ (ចំ កញ្ចឹង ក)។ ចំណែកកូន៣នាក់ (ស្រី២នាក់) ក៏ត្រូវបុរសជាឪពុករូបនេះ កាប់បណ្តាលឲ្យរងរបួសធ្ងន់៕

Leave a Reply

Your email address will not be published.