មានគ្រោះថ្នាក់ចរាចរណ៏មួយ ​រវាងរថយន្ត និង រថយន្ត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ ៧៨-៧៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្តុក​គ្រួ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលអោយ មនុស្ស​ម្នាក់ ​ស្លាប់​ភ្លាមៗ និង ប្រាំ​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល

កំពង់ស្ពឺៈ ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ មានគ្រោះថ្នាក់ចរាចរណ៏មួយ ​រវាងរថយន្ត និង រថយន្ត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ ៧៨-៧៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្តុក​គ្រួ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលអោយ មនុស្ស​ម្នាក់ ​ស្លាប់​ភ្លាមៗ និង ប្រាំ​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3F9021 សណ្តោង សឺ​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 4A4478 អ្នកបើកបរ បើកបរ​មកពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត​មួយគ្រឿង ម៉ាក LEXUS570 ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2E-2727 បើកបរ​ដោយ​ឈ្មោះ កែវ ណា​រឹទ្ធ ភេទ​ប្រុស អាយុ ៦១ ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ​ចំនួន ប្រាំ នាក់ (​ស្រី​បីនាក់ ប្រុស​ពីរ​នាក់​) ដែល​បើកបរ​បញ្ច្រាស ទិស​គ្នា​។​

​ ក្រោយ​កើតហេតុ អ្នករងរបួស ត្រូវបាន​មន្ត្រីនគរបាល​ជំនាញ ហៅ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ​។​ ចំណែកសព​ជនរងគ្រោះ បាន​ប្រគល់ជូន​ក្រុមគ្រួសារ​។ ចំពោះ​វត្ថុតាង យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

Leave a Reply

Your email address will not be published.