ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០១ ខែ មករា ឆ្នាំ ២០២២

ឆ្នាំជូត​: ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះឆ្លង​ឆ្នាំថ្មីឆ្នាំ​២០២២​​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​បញ្ហា​អាក្រក់​ក៏​មិនអាច​ឈានចូល​កើត​ដែរ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំឆ្លូវ​: រាសី​ស្រុតចុះ​។​ថ្ងៃនេះឆ្លងចូលឆ្នាំថ្មី​​២០២២​​។​ការរស់នៅ​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រមាថ​លើ​អ្វីមួយ​បានឡើយ ពិសេស​បញ្ហា​ជុំវិញខ្លួន​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​អាក្រក់​មកដល់​អាត្មា​ខ្លួន​ណាស់​។​សម្រាប់​អំឡុង​ពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ដោយ​ពុំ​មានការ​លេចធ្លោ​ទេ ពីព្រោះថា​លោកអ្នក​មាន​ឧបសគ្គ​និង​រឿង​រាវ​រត់​ចូល​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំខាល​: រាសី​ស្រុតចុះ​។​​ថ្ងៃនេះ​ឆ្លង​ចូលឆ្នាំថ្មី​២០២២​។​ក្នុងថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត ។​
-​កិច្ចការងារ​៖​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​និង​ពិសេស​ត្រូវ​យកចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​
-​ការធ្វើ​ជំនួញ​៖​អ្នកជំនួញ​ទីជិត​ឆ្ងាយ​អំឡុង​ពេលនេះ​ប្រាក់កាស​រកបាន​ដោយ​កម្រ​បន្តិច តែ​យ៉ាងណា​លោកអ្នក​តោង​តែ​អត់ធ្មត់​តស៊ូ ហើយ​តោង​តែ​ចងចាំ​ថា​ដំណើរ​ជីវិត​មាន​ចុះ​មាន​ឡើងជា​រឿង​ធម្មតា​។​
-​បញ្ហា​ស្នេហា​៖​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើជា​ស្នេហា​ថ្មីថ្មោង​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ពីព្រោះថា​សុទ្ធសឹង​នាំ​ផល​លំបាក​នា​គ្រាក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​: រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២២​ហើយ​។​ការ​រស់ក្នុង​ថ្ងៃនេះ​ឃើញថា​បញ្ហាលំបាក​បាន​ធូរស្បើយ​វិញ​ខ្លះ ហើយ​បញ្ហា​ខ្លះទៀត​ដែល​មិន​ធ្លាប់​ដោះស្រាយ​ចេញ​ក៏​អាច​ដោះស្រាយ​ចេញ​បាន​ផងដែរ​។​ក្នុងថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ផ្លែផ្កា​ល្អៗ​តែងមាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ប្រពៃ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​៕

​ឆ្នាំរោង​: រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះឆ្លងចូលឆ្នាំថ្មី​​២០២២​។​ក្នុងថ្ងៃនេះ​ឃើញថា ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​រឿង​រាវ​អាក្រក់​ឈានចូល​កើត ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

​ឆ្នាំម្សាញ់​: រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២២​ហើយ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​មានការ​ជឿនលឿន​ដូច​ការរំពឹងទុក​នោះឡើយ ហើយ​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការប្រកប​ការងារ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ពីព្រោះ​ងាយ​ជួប​នូវ​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន ហើយ​បាត់បង់​ចំណូល​ឥតអំពើ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចារ​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

​ឆ្នាំមមី​: រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២២​ហើយ​។​ការរស់នៅ​ថ្ងៃនេះ​មិនត្រូវ​លោភលន់​ឡើយ​ពីព្រោះថា​ងាយ​ត្រូវ​បាត់បង់​និង​ជួប​គ្រោះ​ចាញ់បោក​គេ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំ​នោះទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំមមែ​: រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២២​ហើយ​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំវក​: រាសី​ធ្លាក់​ស្រុតចុះ​។​ថ្ងៃនេះ​ឆ្នាំថ្មី​២០២២​​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការទទួល​រង​ការឈឺ​ខ្លួន ឈឺ​ប្រាណ ឬ ក៏​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មានការ​តានតឹង និង ងាយ​ទទួលរង​គ្រោះ​ដោយសារ​ក្រុមមនុស្ស​ទម្លាប់​បញ្ហា​មកឱ្យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ទៀតផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរកា​: រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២២​ហើយ​។​នៅថ្ងៃនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​បញ្ហា​បន្តិចបន្តួច​ក្នុង​គ្រួសារ ឬ អ្នករស់នៅ​ក្បែរ​គ្នា​បង្កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​ការប្រកប​កិច្ចការងារ​ឃើញថា​ពុំ​មានការ​ជឿនលឿន​ប៉ុន្មាន​ទេ ហើយ​អ្នកខ្លះ ថែមទាំង​រងគ្រោះ​ដោយសារ​អ្នកដទៃ​ថែមទៀត ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ដែរ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស និង ភាព​សៅហ្មង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​: រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២២​ហើយ​។​ការរស់នៅ​ក្នុងថ្ងៃនេះ លោកអ្នក​អាច​ទទួល ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត និង ពិសេស មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ការប្រកប​ការងារ​បើ​ចង់​ដោះស្រាយ​បញ្ហា​តែង​ឆាប់​ជ្រះស្រឡះ និង ពិសេស​អាច​ទទួលផល​ប្រយោជន៍​មកវិញ​ផង​។​ចំណែក​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​: រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះឆ្លងចូល​ឆ្នាំ​ថ្មី២០២២​​។​ការរស់នៅ​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​គឺ​អ្នកដទៃ​មិនអាច​ធ្វើ​អ្វី​លោកអ្នក​បាន​ស្រេច​តែ​ចិត្ត​ទេ ពិសេស​ងាយ​ទទួលផល​លំបាក​ដោយសារ​អ្នក​ទៀតផង ។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អៗ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​មាន​ឧបសគ្គ​ខ្លះៗ​ចូលមក​លុកលុយ​យាយី​ក្តី តែ​យ៉ាងណា​ប្រាក់កម្រៃ​មិន​ថា​ទីជិត​ឆ្ងាយ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាការ​ដោះស្រាយ​ចាយវាយ​សម្រាប់​គ្រួសារ​។
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​នរណាម្នាក់​មក​ធ្វើ​គូគាប់​ជា​ពេលវេលា​ល្អ​ក្នុងការ​ភ្ជាប់​ចំណង​នេះហើយ​៕

Leave a Reply

Your email address will not be published.