នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល មានភ្ញៀវទេសចរសរុបចំនួន ៥២,៧១៧នាក់ នៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល  មានភ្ញៀវទេសចរសរុបចំនួន ៥២,៧១៧នាក់

នៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ។ ចាប់ពីឆ្នេរអូឈើទាលពីររហូត ដល់ជិតដើមឈើចាំស្នេហ៍ មានភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត នៃព្រះជាណាចក្រកម្ពុជា បាននាំគ្នាបោះតង់ ក្រាលកន្ទេលរង់ចាំឆ្លងឆ្នាំសកល ២០២១-២០២២ នៅតាមបណ្តោយឆ្នេរខេត្តព្រះសីហនុ មានចំនួនច្រើនកុះករគួរឱ្យកត់សម្គាល់។

មានភ្ញៀវទេសចរយ៉ាងច្រើនបានបោះតង់ ក្រាលកន្ទេលអង្គុយលេង នៅតាមបណ្តោយឆ្នេរសាធារណៈ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕

Leave a Reply

Your email address will not be published.