ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា  បាននិយាយថា ពិតជាមានការផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ​៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា  បាននិយាយថា ពិតជាមានការផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ ចន្លោះពីម៉ោង ១០ ទៅម៉ោង ១០:៣០នាទី ប៉ុន្តែមិនមានប៉ះពាល់ដល់មន្ត្រីទូតដែលបម្រើការនៅក្នុងស្ថានទូតនោះទេ។

ឯកឧត្តម កុយ គួង បានបន្តថា សម្លេងផ្ទុះទី១ មានចម្ងាយពីរបងស្ថានទូតប្រហែលជា ១០០ម៉ែត្រ និងសម្លេងផ្ទុះទី២ មានចម្ងាយពីរបងស្ថានទូតប្រហែល ១៥០ម៉ែត្រ។ ហើយតាមការបញ្ជាក់របស់អាជ្ញាធរមីយ៉ាន់ម៉ាគេពិនិត្យមើលទៅ គឺជាគ្រាប់បែកកែច្នៃ គ្រាន់តែវាធ្វើឲ្យឮសម្លេងខ្លាំងៗ និងមិនមានផលប៉ះពាល់ដល់អ្នកណាទាំងអស់ ពោលគឺមិនមានអ្នករងរបួសគ្រោះថ្នាក់អ្វីទេ។  បន្ទាប់ពីមានការផ្ទុះ គឺមន្ត្រីទូតកម្ពុជានៅតែបំពេញការងារជាប្រក្រតី ហើយអាជ្ញាធរមីយ៉ាន់ម៉ាគេពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង ៕

Leave a Reply

Your email address will not be published.