​ក្រសួង​សុខាភិបាល​ថៃ​បាន​ប្រកាស​អ្នក​ឆ្លងកូវី​ដ​ថ្មី​ចំនួន​៣.១១១​នាក់​និង​អ្នក​ស្លាប់​ដោយកូវី​ដ​ចំនួន​២៦​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ​បន្ទាប់ពី​ឆ្លង​៣.០៣៧​នាក់​និង​ស្លាប់​២៥​នាក់​កាល​​ពី​មួយ​ថ្ងៃមុន​

បាងកក​ប៉ុស្តិ៍​)៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៣១ ខែធ្នូ​ ឆ្នាំ២០២១ ​ក្រសួង​សុខាភិបាល​ថៃ​បាន​ប្រកាស​អ្នក​ឆ្លងកូវី​ដ​ថ្មី​ចំនួន​៣.១១១​នាក់​និង​អ្នក​ស្លាប់​ដោយកូវី​ដ​ចំនួន​២៦​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ​បន្ទាប់ពី​ឆ្លង​៣.០៣៧​នាក់​និង​ស្លាប់​២៥​នាក់​កាល​​ពី​មួយ​ថ្ងៃមុន​។​

​វេជ្ជបណ្ឌិត ស៊ីផា​គីត ស៊ី​រី​ឡាក់ អគ្គនាយក​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បាន​និយាយថា រវាង​ថ្ងៃ​១​វិច្ឆិកា​ពេល​ប្រទេស​បើក​ព្រំដែន​ទទួល​ទេសចរ​បរទេស​ឡើងវិញ​និង​ថ្ងៃ​ពុធ​ទី​២៩​ធ្នូ ថៃ​បាន​រកឃើញ​​អ្នក​ផ្ទុក​អូ​មី​ក្រុង​៩៣៤​នាក់ ក្នុង​ចំនួន​នេះ ៥៧៧​នាក់​(៦២​ភាគរយ​)​ជា​អ្នក​ចូលមក​ពី​ក្រៅ​ប្រទេស និង​៣៥៧​នាក់ ឆ្លង​នៅក្នុង​ស្រុក​។​

​ ​វេជ្ជបណ្ឌិត ស៊ីផា​គីត ស៊ី​រី​ឡាក់ បាន​និយាយថា ចំនួន​ឆ្លង​ក្នុងស្រុក​ឥឡូវ​កំពុង​ស្ថិត​លើ​ផ្លូវ​កើនឡើង​ច្រើន​ជាង​អ្នក​នាំ​ចូល​មក​ពី​ក្រៅប្រទេស នៅពេល​ការធ្វើដំណើរ​អន្តរជាតិ​ចាប់ផ្តើម​រឹតបន្តឹង​និង​ថយចុះ​៕

Leave a Reply

Your email address will not be published.