​ ​ថៃ៖ ​អាជ្ញាធរ​សុខាភិបាល​ថៃបានព្រមាន​ ប្រជាពលរដ្ឋ​បន្ទាប់ពី​មាន​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Omicronជាច្រើននាក់

​ថៃ៖ កាលពីថ្ងៃ ពុធ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ ​អាជ្ញាធរ​សុខាភិបាល​ថៃបានព្រមាន​ ប្រជាពលរដ្ឋ​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​កើន​ឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​មាន​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Omicron ជា​លើកដំបូង​របស់​ប្រទេស​​។

​ប្ដី​ប្រពន្ធ ​២​នាក់​ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​បែ​ល​ហ្សិ​ក ត្រូវ​បាន​រក​ឃើញ ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្នុង​ខេត្ត Kalasin ហើយ​បាន​ទៅដើរលេងក្នុង​បារ ការ​ប្រគំ​តន្ត្រី និង​ទីផ្សារ​នានា​។

​ មន្ត្រី​សុខាភិបាល​​លោក Opas Karnkawinpong បាន​និយាយ​ថា ការ​ចម្លង​ជា​ក្រុម​បាន​បន្ត​ឆ្លង​ដល់​មនុស្ស​រាប់​រយ​នាក់ ដោយ​ករណី​ទាំង​នោះ​បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន ១១​ផ្សេងទៀត ដោយ​លើកឡើង​ពី​វិធី​ដែល​បារ​មួយ​ក្នុងចំណោម​បារ​ជាច្រើន បាន​ពាក់ព័ន្ធ​នឹង​ការ​ចម្លង​គ្នា​ជា​ក្រុម និង​មិន​មាន​ខ្យល់​ចេញចូល​បាន​ល្អ​គ្រប់គ្រាន់​។​ លោក Opas បាន​ប្រាប់​សារព័ត៌មាន​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ប្រសិនបើ​អ្នកទៅ​លេង​កន្លែង​ណា​ហើយ​មើល​ទៅ​មិន​មាន​សុវត្ថិភាព​ទេ​សូម​កុំ​ទៅ​។​

​​សូមបញ្ចាក់ថា ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​កើន​ឡើង​ដល់ ​៧៤០នាក់​ក្នុង​ខេត្ត​ចំនួន​ ៣៣ ក្នុង​នោះ​មាន​ករណី​ឆ្លង​នាំចូលចំនួន ៤៨៩​នាក់​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ២,២១៧,២៨៧​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២,៥៧៥​នាក់​បន្ថែម​ទៀត និង​មនុស្ស​ស្លាប់​សរុប​ចំនួន ២១,៦៤៧​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ១៧​នាក់៕

 

Leave a Reply

Your email address will not be published.