កងទ័ពជើងគោកជំនាន់៣១ និងកងទ័ពពិសេសលោតឆត្របញ្ជាជំនាន់៥ ហ្វឹកហាត់លោតឆត្រយោង នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន(ឱរ៉ាល់)

នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១នេះ កងទ័ពជើងគោកជំនាន់៣១ និងកងទ័ពពិសេសលោតឆត្របញ្ជាជំនាន់៥ ហ្វឹកហាត់លោតឆត្រយោង នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន(ឱរ៉ាល់) ។ សិក្ខាកាមលោតឆត្រយោងទាំងអស់ នឹងបញ្ចប់វគ្គហ្វឹកហ្វឺន នាថ្ងៃទី៣ ខែមករា ឆ្នាំ ២០២២ ខាងមុខ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នឹងបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះផងដែរ៕

Leave a Reply

Your email address will not be published.