ក្រសួងការពារជាតិកម្ពុជា ប្រារព្ធពិធីឱ្យអធិកអធមនៅក្នុងបរិវេណវិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី៣០ខែធ្នូនេះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ

ក្រសួងការពារជាតិកម្ពុជា ប្រារព្ធពិធីឱ្យអធិកអធមនៅក្នុងបរិវេណវិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី៣០ខែធ្នូនេះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ ។

ការប្រារព្ធពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេណវិមានឈ្នះឈ្នះ ដែលស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ខណៈពិធីនេះមានការរៀបចំស្តង់តាំងពិព័រណ៌របស់សមិទ្ធផលនានា នៅតាមបណ្តាអង្គភាពនានាចំណុះឱ្យក្រសួងការពារជាតិ ព្រមទាំងមានការបាញ់កាំជ្រួច ដើម្បីបង្ហាញពីការអបអរសាទរនៃទិវាដ៏សំខាន់សម្រាប់មាតុភូមិកម្ពុជា។

ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ-ឈ្នះ គឺជាទស្សនៈវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published.