សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះមានរយៈពេលជិត៤៣ឆ្នាំហើយ ដែលសម្តេចនិងសម្តេច ទៀ បាញ់ បាននៅជាមួយគ្នា ដូចជាទេវតា ឱ្យតួអង្គ២នាក់បានមកជួបគ្នា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះមានរយៈពេលជិត៤៣ឆ្នាំហើយ ដែលសម្តេចនិងសម្តេច ទៀ បាញ់ បាននៅជាមួយគ្នា ដូចជាទេវតា ឱ្យតួអង្គ២នាក់បានមកជួបគ្នា ដោះស្រាយរឿងលំបាកៗបំផុតពេលដែលមានគ្រោះថ្នាក់បំផុតជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សូមអរគុណជាមួយនឹងការគាំទ្រទាំងឡាយ ហើយជាពិសេសអរគុណសម្តេចពិជ័យសេនា ដែលបាននៅគៀកគិតជាមួយខ្ញុំ មកដល់ពេលនេះ បើនិយាយទៅ៤២ឆ្នាំហើយ ជិតដល់៤៣ឆ្នាំ អានឹងនិយាយពីចាប់ផ្តើម ប៉ុន្តែនៅពេលដែលមកធ្វើរដ្ឋមន្ត្រីការពារជាតិ រហូតមកដល់ពេលនេះវាជាង ៣០ឆ្នាំហើយ [..] ដូចជាទេវតាឱ្យតួអង្គ២នាក់នេះបានមកជួបគ្នា ដោះស្រាយរឿងលំបាកៗបំផុត ហើយពេលដែលគ្រោះថ្នាក់បំផុតគឺមាន ទៀ បាញ់ នៅជាមួយ»

ក្រោយពេលដែលសម្តេច ទៀ បាញ់ បាននៅក្បែសម្តេចជួយដោះស្រាយរឿងលំបាកៗជាមួយសម្តេចអស់រយៈពេលជាច្រើនឆ្នាំ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលស្វែងរកគោរមងារដាក់ឱ្យសម្តេច ទៀ បាញ់ នៅពេលដែលឡើងគោរមងារជាសម្តេច ដាក់ជា «សម្តេចពិជ័យសេនា» ហើយសម្តេច សាយ ឈុំ ដាក់ជា «សម្តេចវិបុលសេនាភក្តី» ដើម្បីជ្រើសរើសគោរមងារដាក់ថ្វាយទៅព្រះមហាក្សត្រ។

នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ និងក្រសួងការពារជាតិ ដែលរៀបចំកិច្ចការ នានាបានល្អប្រសើរ និងជូនពរចំពោះជោគជ័យ ទាំងឡាយដែលកងទ័ពសម្រេចបានកន្លងមក ដោយសម្តេចបានបញ្ជាក់ថា មិនមែនជារឿងតូចតាចទេ ជារឿងធំសម្រាប់ កិច្ចការពារជាតិ ហើយជាខឿនការពារជាតិរបស់ប្រជាជន៕

 

Leave a Reply

Your email address will not be published.