«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក ថ្ងៃទី 29/12/2021

«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក
ថ្ងៃទី 29/12/2021

1. ប្រភព The Guardian: អង្គការសុខភាពពិភពលោកបានព្រមានថា មេរោគបំប្លែងថ្មី Omicron អាចនាំឱ្យប្រព័ន្ធថែទាំសុខភាពជាប់គាំង ដោយសារតែមានអ្នកឆ្លងច្រើនពេក បើទោះបីជាការសិក្សាដំបូងបានបង្ហាញថា មេរោគនេះនឹងបង្កឱ្យមានរោគសញ្ញាស្រាលក៏ដោយ។

2. ប្រភព The Guardian: កាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដំបូងគេរបស់អាមេរិកដែលមានអត្រអ្នកឆ្លងមេរោគកូវីដ-19 5 លាននាក់ នេះបើយោងតាមនាយកដ្ឋានសុខភាពសាធារណៈរដ្ឋ និងទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។

3. ប្រភព The Guardian: ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines បានលុបចោលជើងហោះហើរចំនួន 250 ក្នុងចំណោមជើងហោះហើរ 4,133 របស់ខ្លួន ខណៈក្រុមហ៊ុន Alaska Air Group បានលុបចោលជើងហោះហើរ 150 របស់ខ្លួនកាលពីថ្ងៃអង្គារ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ និងករណីកើនឡើងនៃករណីឆ្លងមេរោគបំប្លែងថ្មី Omicron ។

4. ប្រភព CNA: មេរោគបំប្លែងថ្មី Omicron ត្រូវបានគេប៉ាន់ប្រមាណថាមាន 58.6% នៃប្រភេទមេរោគឆ្លងផ្សេងៗដែលបានបង្កឱ្យមានអ្នកឆ្លងថ្មីនៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី 25 ខែធ្នូ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) នៅថ្ងៃអង្គារ 28 ខែធ្នូ។

5. ប្រភព CNA: រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃអង្គារថា ការធ្វើតេស្តរហ័សរកមេរោគកូវីដ-19 ទំនងជានឹងផ្តល់លទ្ធផលមិនត្រឹមត្រូវនោះទេសម្រាប់ករណីមេរោគថ្មី Omicron ព្រោះមេរោគនេះបានធ្វើការផ្លាស់ប្តូរច្រើន បើប្រៀបធៀបទៅនឹងប្រភេទមុនៗ។

6. ប្រភព CNA: មនុស្សរាប់រយពាន់នាក់ទៀតនៅភាគខាងជើងប្រទេសចិនត្រូវស្ថិតនៅក្រោមបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះកាលពីថ្ងៃអង្គារ ខណៈដែលប្រទេសនេះបានប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លង COVID-19 ដ៏អាក្រក់បំផុត ហើយប្រជាពលរដ្ឋដែលជាប់នៅក្នុងការចាក់សោរបានត្អូញត្អែរអំពីករណីកង្វះស្បៀងអាហារនៅលើបណ្តាញសង្គម។

7. ប្រភព CNA: មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី Siti Nadia Tarmizi បាននិយាយថា អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីកំពុងធ្វើការតាមដានទំនាក់ទំនងកាលពីថ្ងៃអង្គារ បន្ទាប់ពីបានរកឃើញករណីឆ្លងមេរោគថ្មី Omicron ក្នុងសហគមន៍ដំបូងគេនៅក្នុងប្រទេសរបស់ខ្លួន។

Leave a Reply

Your email address will not be published.