លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង Jonhson&Jonhson ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣ តាមការកំណត់របស់គ្រូពេទ្យ

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង Jonhson&Jonhson ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣ តាមការកំណត់របស់គ្រូពេទ្យ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន  អមដំណើរដោយក្រុមការងារ​ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កាលពីម្សិលមិញ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង និងជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តកណ្តាល។ លោកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋធ្លាប់បានចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ឬដូសទី២រួចហើយ រាប់បញ្ជូលទាំងអ្នកធ្លាប់ចាក់វ៉ាក់សាំង Johnson & Johnson ត្រូវទៅទទួលការ ចាក់វ៉ាក់សាំងដូសទី៣តាមការកំណត់របស់ក្រុមគ្រូពេទ្យ។

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បានចាប់ផ្តើមតាំងពីអំឡុងខែសីហា ​ចាក់ជូនក្រុមអាទិភាពមុន បន្ទាប់​មកចាក់ជូនពលរដ្ឋទូទៅ ​ដោយប្រើប្រាស់យុទ្ធសាស្រ្តផ្ការីក។ ​ការចាក់វ៉ាក់សាំងដូសទី៣ ត្រូវ​មានគម្លាតយ៉ាងតិចចាប់ពី៤ខែឡើង ក្រោយទទួលបានចាក់វ៉ាក់សាំងដូសទី២ ឬដូសមូលដ្ឋាន៕

 

Leave a Reply

Your email address will not be published.