នគរបាលរាជនីភ្នំពេញ ចាប់ខ្លួនក្រុមចោរលួចស្លាកលេខរថយន្តនៅបុរី «ឌីអរ រេស៊ីដេន» (Dr residence) ចំនួន៣នាក់ រួមទាំងអ្នកទទួលផលចោរកម្មម្នាក់ផងដែរ

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ ចាប់ខ្លួនក្រុមចោរលួចស្លាកលេខរថយន្តនៅបុរី «ឌីអរ រេស៊ីដេន» (Dr residence) ចំនួន៣នាក់ រួមទាំងអ្នកទទួលផលចោរកម្មម្នាក់ផងដែរ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបានរួមមាន៖

*ទី១៖ ឈ្មោះ សួង សៅនៀវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកទទួលទិញស្លាកលេខ ដែលចោរលួចបាន)។
*ទី២៖ ឈ្មោះ ផាន ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (អ្នកលួចស្លាកលេខរថយន្ដ)។
*ទី៣៖ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកលួចស្លាកលេខរថយន្ដ)។
និងទី៤៖ ឈ្មោះ សិត ដេឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (អ្នកលួចស្លាកលេខរថយន្ដ)។

លោកវរសេនីយ៍ឯក ម៉ន វុធី បានប្រាប់ថា ជនរងគ្រោះឈ្មោះ សៀម ស្រីលាវ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ បានបន្តទៀតថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋប្រាប់ថា​ មានករណីបាត់ស្លាកលេខរថយន្ដ ហើយនៅព្រឹកថ្ងៃសុក្រទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវដោយឆែកឆេរកាមេរ៉ាសុវត្ថិភាព តាមផ្ទះប្រជាពលរដ្ឋ រហូតដល់កំណត់មុខសញ្ញា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងនោះម្នាក់ជាអ្នកទទួលទិញ ស្លាកលេខរថយន្ដ ហើយពេកនេះកំពុងធ្វើលការសាកសួរ និងចាត់ការតាមច្បាប់ហើយ។

សម្ភារដកហូតបានរួមមាន៖ ម៉ូទ័រដោះស្លាកលេខរថយន្ដចំនួន ០១គ្រឿង និងស្លាកលេខរថយន្ដចំនួន០៧គ្រឿង៕

 

 

 

 

Leave a Reply

Your email address will not be published.