រថយន្តមួយគ្រឿង បានបុក ម៉ូតូ បណ្ដាលអោយ បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ

កំពង់ស្ពឺ​៖​​កាលយប់វេលា​ម៉ោង​២ និង​៣០​នាទី​ ឈានចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១​។​រថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿនបានបុក ម៉ូតូ បណ្ដាលអោយ បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ ស្ថិតក្នុង​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច​បានប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា ឌ្រី​ម C125 (2019) ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1N.0252 បើកបរ​ដោយ​ឈ្មោះ ធឿន ចុន ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​ចំការ​ដូង ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ រួមដំណើរ ជាមួយ ឈ្មោះ ឈឺ​ន សុខ​ហួត ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​បើកបរ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក ស្តា​រិច ពណ៌ ស ពាក់​ស្លាក​លេខ ព្រះសីហនុ 2A.5943 បើកបរ​ដោយ​ឈ្មោះ ហង់ ចាន់ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឱ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​ទាំង​២​នាក់​ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

​កម្លាំងនគរបាល​ជំនាញ​បានមកធ្វើការ​វាស់វែង​និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ ចំណែកវត្ថុតាង​រថយន្ត និង​ម៉ូតូ​បានយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

 

 

 

Leave a Reply

Your email address will not be published.