លោក ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាល CPP និងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆ័ន្ធរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា  ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាល CPP និងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆ័ន្ធរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា  ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។

សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ ឯកឧត្តម បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេខក្តីសុខ សុភមង្គល និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប នាពេលអនាគត៕

Leave a Reply

Your email address will not be published.