ក្រុមហ៊ុន​ឱសថ AstraZeneca​បាន​​ស្រង់​ទិន្នន័យ​ពី​ការសិក្សា​នៅ​មន្ទីរ​ពិសោធន៍ ​ថា​ វ៉ាក់សាំង​កូ​វីដ​របស់ AstraZeneca ចំនួន​បីដូស​គឺ​មាន​ប្រសិទ្ធភាព​ប្រឆាំ​ង​នឹង​មេរោគ​បំ​ប្លែងខ្លួន​អូ​មី​ក្រុង​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ក្រុមហ៊ុន​ឱសថ AstraZeneca​បាន​​ស្រង់​ទិន្នន័យ​ពី​ការសិក្សា​នៅ​មន្ទីរ​ពិសោធន៍​របស់​សាកលវិទ្យាល័យ​អក់​ស្វត​ថា​ វ៉ាក់សាំង​កូ​វីដ​របស់ AstraZeneca ចំនួន​បីដូស​គឺ​មាន​ប្រសិទ្ធភាព​ប្រឆាំ​ង​នឹង​មេរោគ​បំ​ប្លែងខ្លួន​អូ​មី​ក្រុង​។​

​​អ្នកស្រាវជ្រាវ​ បាន​បង្ហាញ​ពី​កម្រិត​អង្គ​បដិបក្ខប្រាណ​ប្រឆាំងនឹង​មេរោគ​អូ​មី​ក្រុង​បន្ទាប់​ពី​វ៉ាក់​​សាំង​ជំរុញ​មាន​កម្រិត​អង្គ​បដិបក្ខប្រាណ​ខ្ពស់ជាង​អង្គ​បដិ​ប្រាណ​របស់​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​និង​បាន​ជាសះស្បើយ​តាម​បែប​ធម្មជាតិពីកូ​វីដ​១៩​។​

​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​-​ស៊ុយអែត​នេះ​បាន​និយាយថា អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​អក់​ស្វត ដែល​ធ្វើ​ការស្រាវជ្រាវ​នេះ គឺ​ឯករាជ្យ​ពី​អ្នក​ដែល​ធ្វើកា​រលើ​វ៉ាក់សាំង Vaxzevria ជាមួយ AstraZeneca

Leave a Reply

Your email address will not be published.