កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សហការនិងកងកម្លាំងចម្រុះ បញ្ជូនជនជាតិថៃចំនួន ៣៩ នាក់ ស្រី ១៧ នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ ប្រគល់ឲ្យទៅភាគីថៃតាមច្រកព្រំដែនទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ធ្មូ ឆ្នាំ ២០២១ នៅវេលាម៉ោង ០៩នឹង០០នាទី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ បានដឹកនាំ កម្លាំងចម្រុះ មានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង ប៉ោយប៉ែត លោក  វរសេនីយ៍ទោ អង កុសល អធិការរងជំនួយការដឹកនាំផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃចំនួន ៣៩ នាក់ ស្រី ១៧ នាក់ ពីបទលួចឆ្លងដែនខុសច្បាប់ ប្រគល់ឲ្យទៅភាគីថៃតាមច្រកព្រំដែនទ្វារអន្តរជាតិប៉ោយប៉ែត។

ជនជាតិដែលបានឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានធ្វើការធ្វើឃាត់ខ្លួន ចំនួន ០២ គោលដៅ សរុប ចំនួន ៣៩ នាក់ ស្រី ១៧ នាក់ ក្នុងនោះមាន÷

១/-ខេត្តព្រះសីហនុចំនួន ៣២ នាក់។

២/-រាជធានីភ្នំពេញចំនួន ០៧ នាក់។

លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រគល់បន្តជូនទៅភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណាត់តាផុង សាត់យ៉ានុរ៉ាត់ ស្នងការនគរបាល ខេត្តស្រះកែវ . នៃព្រះរាជាណាចក្រថៃ ៕

Leave a Reply

Your email address will not be published.