សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំការយោគយល់អធ្យាស្រ័យពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំពោះការមិនអាចដំឡើងប្រាក់បៀវត្សរ៍នៅឆ្នាំ២០២១នេះរហូតដល់ឆ្នាំ២០២២

(ភ្នំពេញ)៖ ក្នុងឱកាសសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំការយោគយល់អធ្យាស្រ័យពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំពោះការមិនអាចដំឡើងប្រាក់បៀវត្សរ៍នៅឆ្នាំ២០២១នេះរហូតដល់ឆ្នាំ២០២២។

ការផ្អាកដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាប់គ្នារយៈពេល២ឆ្នាំនេះ ក៏ដោយសារកម្ពុជាបានរងនូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩តាំងពីចុងឆ្នាំ២០១៩មក ដែលធ្វើឱ្យប៉ះពាលដល់ចំណូលសេដ្ឋកិច្ចជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០២១ អត់បានឡើងប្រាក់ខែ ឆ្នាំ២០២២ ក៏អត់ទាន់បានឡើងប្រាក់ខែដែរ។ ខ្ញុំគិតថា បើកូវីដថយចុះ ចំណូលកើនឡើង ឆ្នាំ២០២៣ អាចឡើងប្រាក់ខែបានហើយ»

Leave a Reply

Your email address will not be published.