សារទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ៖ សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែលពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក

សារទាំងស្រុងសម្តេចតេជោ ហ៊ុន សែន៖
សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែលពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធានិងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការប្តេជ្ញារបស់គេគឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។
លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ជាមួយនេះម៉ាណែតក៍មានចំណេះដឹងខាងសេដ្ឋកិច្ចនយោបាយនិងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។
អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះគឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោបន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នសកលវិទ្យាល័យញ៉ូវយ៉ក។ម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយសុីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះដើម្បីរៀនភាសាបារាំង។នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២និងទី៣ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ ឪពុក ម្តាយ ៕

 

Leave a Reply

Your email address will not be published.