ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជាហើយ  បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជាហើយ  បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីវៀតណាម មានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបន្ទាប់ពីបញ្ចប់ជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីវៀតណាម ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រវាងកម្ពុជា-វៀតណាមផងដែរ៕

Leave a Reply

Your email address will not be published.