ជនជាតិថៃប្រុសស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ

កាលរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ជនជាតិថៃប្រុសស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ  ដែលពិធីប្រគល់ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។

នគរបាលបានប្រាប់ឱ្យដឹងថា ជនជាតិថៃប្រុសស្រីទាំង២៥នាក់នេះ មានស្រី១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងអគារជួលមួយកន្លែង ខាងកើតជាប់បុរីសានហូរ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេលួចឆ្លងដែនមកស្នាក់នៅ និងធ្វើការខុសច្បាប់៕

Leave a Reply

Your email address will not be published.