រដ្ឋបាលខេត្តសៀមរាបកំពុងរៀបចំ តែងលម្អផ្លូវ ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែរីកស្រស់ស្អាត ដើម្បីចូលរួមអបអរឆ្នាំថ្មី​ ឆ្នាំសកល​ ឆ្នាំ២០២២​

សៀមរាបៈ បើតាមការផ្សព្វផ្សាយរបស់សាលាខេត្តសៀមរាបកាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបកំពុងរៀបចំ តែងលម្អផ្លូវ​ ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែរីកស្រស់ស្អាត​ ដោយបំពាក់ភ្លើងបំភ្លឺសាធារណៈ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដើម្បីចូលរួមអបអរឆ្នាំថ្មី​ ឆ្នាំសកល​ ឆ្នាំ២០២២​ ។

ការរៀបចំលម្អនេះបានរំលេចនូវសោភ័ណភាព​បៃតងនៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដេីម្បីរៀចំភ្លើងនាពេលរាត្រីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី​ ឆ្នាំសកល ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខ។ ដោយឡែកសមិទ្ធផលផ្លូវ៣៨ខ្សែក៏កំពុងមមាញឹកសម្រាប់ការដាក់សម្ពោធនៅចុងខែនេះដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ឱ្យបានល្អដេីម្បីសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ។ ម្យ៉ាងទៀត​ ក៏ជាចំណែកក្នុងការជួយជំរុញ និងផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាប៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *